លោក ជី សុផាត៖ អ្នកប្រើតេឡេក្រាមលើ Andriod ត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីបង្ការការលួចទិន្នន័យពីជនខិលខូច
នៅក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នអំពីការចូលលួចទិន្នន័យផ្ទាល់ខ្លួននៅក្នុងបណ្តាញតេឡេក្រាមតាមរយៈការហៅជាសំឡេង ឬVoice Call។ នៅក្នុងសេចក្តីជូនដំណឹងដដែល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា ការវាយប្រហារនេះមាននៅលើឧបករណ៍ Andriod ហើយជនខិលខូចអាចចូលគ្រប់គ្រងទិន្នន័យទាំងនោះបាន នៅពេលដែលអ្នកប្រើប្រាស់លើកទូរស័ព្ទទទួល។ លោក ជី សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថល បានណែនាំឱ្យអ្នកប្រើប្រាស់ តេឡេក្រាម លើ Andriod ទាំងអស់ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព(update) ក្នុងបណ្តាញតេឡេក្រាមរបស់ខ្លួន។
