កម្ពុជាមានអ្នកជំងឺអេដស៍ជាង ៧ម៉ឺននាក់កំពុងទទួលការព្យាបាល ខណៈអាជ្ញាធរសុំបញ្ចប់ជំងឺអេដស៍ត្រឹមឆ្នាំ២០២៨
នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦នេះ មានអ្នកជំងឺអេដស៍ជាង ៧ម៉ឺននាក់ កំពុងទទួលការព្យាបាល ខណ:ចំនួនអ្នកឆ្លងជំងឺនេះប្រចាំឆ្នាំមានជិត ១ពាន់ករណី។ តួលេខនេះ ត្រូវបានលើកឡើងដោយប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងឱកាសនៃយុទ្ធនាការលើកទី៥ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ«វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»។
