ដោយហេតុបំណុលនិងវិបត្តិសង្គម ទីភ្នាក់ងារវាយតម្លៃហានិភ័យនឹងទម្លាក់ចំណាត់ថ្នាក់បារាំង?
កាលពីសប្តាហ៍មុន ទីភ្នាក់ងារវាយតម្លៃហានិភ័យ Moody’s បានសម្រេចចិត្តមិនចេញរបាយការណ៍ផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសបារាំងទេ ដោយសុខចិត្តរង់ចាំឱ្យស្ថានភាពបានប្រសើរសិន។ ប៉ុន្តែទីភ្នាក់ងារវាយតម្លៃហានិភ័យFitch គ្រោងនឹងទម្លាក់ចំណាត់ថ្នាក់បារាំង ព្រោះក្នុងពេលកំពុងមានវិបត្តិសង្គមផ្ទុះបាតុកម្មឥតឈប់ ស្ថានភាពថវិកាធ្លាក់ដុនដាប ហើយផលិតផលសរុបក្នុងស្រុក បានថយចុះទៀត។
