អង្គការសិទ្ធិមនុស្សស្នើធ្វើច្បាប់ស្តីពីការគ្រប់គ្រងការពពោះជំនួស ក្រោយមានការបង្ក្រាបជាបន្តបន្ទាប់
អង្គការសិទ្ធិមនុស្សជំរុញឲ្យបង្កើតច្បាប់សម្រាប់គ្រប់គ្រងការពពោះជំនួសខណៈ អាជ្ញាធរកម្ពុជា បានឃាត់ខ្លួនស្ត្រីបរទេសចំនួន ៥នាក់ កាលពីពេលថ្មីៗ ពាក់ព័ន្ធនឹងការរៀបចំឲ្យមានការផ្តល់សេវាកម្មពពោះជំនួសនៅកម្ពុជា។ តាមមន្ត្រីសិទ្ធិមនុស្ស ការពពោះជំនួសនេះ ជាការវិវឌ្ឍគួរឲ្យកត់សម្គាល់មួយក្នុងពិភពលោក ហើយក៏ជាជម្រើសចំាបាច់សម្រាប់អ្នកដែលចង់បានកូន តែគ្មានលទ្ធភាពក្នុងការមានកូន។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជាថា មន្ត្រីជំនាញមិនបានមើលរំលងបញ្ហាពពោះជំនួសនេះទេ និងកំពុងពិនិត្យមើលច្បាប់ពាក់ព័ន្ធមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ។
