គយកម្ពុជា-វៀតណាម សហការគ្នាឆ្ពោះទៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារ
កម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការផ្នែកគយសម្រាប់ឆ្នាំ២០២៧-២០២៨ ដោយផ្តោតសំខាន់លើការកែលម្អការគ្រប់គ្រងគយ និងសម្របសម្រួលពាណិជ្ជកម្មឆ្លងដែន។ កិច្ចសហប្រតិបត្តិការថ្មីលើវិស័យគយនេះ ធ្វើឡើងអំឡុងកិច្ចប្រជុំទ្វេភាគីរវាងអគ្គនាយកដ្ឋានគយវៀតណាម និងអគ្គនាយកដ្ឋានគយកម្ពុជានៅរាជធានីភ្នំពេញ ចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ខែតុលា។
