លោក ឆៃ ស៊ីណារិទ្ធ៖ រដ្ឋាភិបាលកម្ពុជាកំពុងបន្តបោសសម្អាតបទល្មើសអនឡាញឲ្យអស់ពីប្រទេស
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី៣០ តុលានេះគឺលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ានៅក្នុង Studio របស់វិទ្យុបារាំងអន្តរជាតិក្នុងក្រុងប៉ារីស លោក ឆៃ ស៊ីណារិទ្ធបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាតបទល្មើសអនឡាញឲ្យអស់ពីប្រទេស និងបន្តការស្រាវជ្រាវ ស៊ើបអង្កេតលើអង្គការ និងក្រុមមនុស្សដែលសង្ស័យជាប់ពាក់ព័ន្ធ។
