ប.ស.ស. កែសម្រួលការបង់ភាគទានថ្មីសម្រាប់និយោជិត និងនិយោជក តែមិនប៉ះពាល់ដល់កម្មករកាត់ដេរ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានជូនដំណឹងដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ អំពីការកែសម្រួលកម្រិតអប្បបរមា និងពិតាននៃប្រាក់ឈ្នួលជាប់ភាគទាន ប.ស.ស.។ ក្នុងសេចក្តីជូនដំណឹងចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ប.ស.ស.បានឱ្យដឹងថា ការកែសម្រួលបង់ភាគទានថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦តទៅ។ អ្នកជំនាញផ្នែកកិច្ចការសហជីពយល់ឃើញថា ការកែសម្រួលការបង់ភាគទានថ្មីរបស់ ប.ស.ស.នេះ អាចជាការបន្ថែមបន្ទុកដល់និយោជិតក្រុមហ៊ុន ដែលមានប្រាក់ឈ្នួលខ្ពស់។
