លោក ហ៊ុន ម៉ាណែត៖ គ្មានប្រទេសណាយកសង្គ្រាមទៅបញ្ចប់សង្គ្រាមទេ
នៅក្នុងពិធីចែកពូជស្រូវ និងស្បៀងដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តប្រកាន់ជំហរចរចាដោយសន្តិវិធី ការទូត និងផ្លូវច្បាប់ នៅក្នុងដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដូចនេះ ក៏ព្រោះលោកមានជំនឿថា គេមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ បើទោះណាមានការរិះគន់ថាកម្ពុជាកំសាកក៏ដោយ។
