Depository of News

រុស្ស៊ី​បាន​វាយប្រហារ​ដោយ​ដ្រូន​លើ​ស្ថានីយ៍​រថភ្លើងអ៊ុយក្រែន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៤នាក់

newsdepo.com · world

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ តុលា រុស្ស៊ី​បាន​វាយប្រហារ​ដោយ​ដ្រូន​លើ​ស្ថានីយ៍រថភ្លើង​មួយ​ស្ថិត​ក្នុង​ភាគ​កណ្តាល​ប្រទេស​អ៊ុយក្រែន។ គិត​ត្រឹម​រសៀល​ថ្ងៃព្រហស្បតិ៍ ទី ២៩ តុលានិង​បើ​ផ្អែក​តាម​តួលេខ​ផ្តល់​ដោយ​អាជ្ញាធរ​អ៊ុយក្រែន មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១៤នាក់ និង​រងរបួស ១៤នាក់ផ្សេងទៀត។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានថ្កោលទោសការវាយប្រហារនេះថាជាទង្វើដ៏គួរឲ្យរន្ធត់មួយ និង​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​បន្ត​ដាក់​សម្ពាធ​លើ​រុស្ស៊ី​កាន់​តែ​ខ្លាំង។

Read full article →