កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទិកច្រើនគ្រាប់ ក្នុងបរិបទតានតឹងជាមួយកូរ៉េខាងត្បូង
កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា។ ការបាញ់មីស៊ីល ជាលើកទី៣ក្នុងខែតុលានេះធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរបបផ្តាច់ការកូរ៉េខាងជើងទាត់ចោលសំណើចរចារបស់កូរ៉េខាងត្បូងស្តីពីបញ្ហាព្រំដែន។
