មេដឹកនាំ និងស្ថានទូតបរទេសសាទរខួប ២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រកម្ពុជា
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ ជាខួប ២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ នៅក្នុងឱកាសនេះ មេដឹកនាំកម្ពុជា អ្នកនយោបាយបក្សប្រឆាំងនានា និងអង្គទូតបរទេសប្រចាំប្រទេសកម្ពុជាបានចេញសារថ្វាយព្រះពរ និងអបអរដល់ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ។
