Depository of News

អូស្ត្រាលី​ថា ចិន​កំពុង​បង្កើន​សម្ពាធ​នៅ​អាស៊ីអាគ្នេយ៍​តាម​រយៈ​ការ​ពង្រឹង​កម្លាំងយោធា

newsdepo.com · world

រដ្ឋមន្ត្រីការពារជាតិ​អូស្រា្តលី លោករីឆាត ម៉ាលស៍ (Richard Marles) បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ តុលា​នេះ​ថា ការ​ពង្រីក និង​ពង្រឹង​សមត្ថភាព​យោធា​របស់​ចិន​កំពុង​បង្កើន​សម្ពាធ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការ​ថ្លែង​ដូច​នេះ​របស់​លោករីឆាត ម៉ាលស៍​ធ្វើ​ឡើង ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ីអាគ្នេយ៍​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​ហ្វីលីពីន​ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី២៩ តុលា។ ក្រៅ​ពី​បរិហារ​ចិន​ផ្ទាល់ លោករីឆាត ម៉ាលស៍​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត និង​ដៃគូ​ក្នុងតំបន់​បង្កើន​កិច្ចសហប្រតិបត្តិការ​ការពារជាតិ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ផ្នែកសន្តិសុខ​ដែល​កំពុងតែកើនឡើង​ខ្លាំង​ដែរ។

Read full article →