Amnesty International៖ ក្រុមហ៊ុនសន្តិសុខឯកជនចំនួន ៥ ជួយសម្រួលប្រតិបត្តិការឆបោកអនឡាញនៅកម្ពុជា
អង្គការលើកលែងទោសអន្តរជាតិ Amnesty International ចោទប្រកាន់ក្រុមហ៊ុនសន្តិសុខឯកជនចំនួន៥នៅកម្ពុជាថាបានជួយសម្រួលដល់ប្រតិបត្តិការនៅទីតាំងឆបោកអនឡាញដែលមានការជួញដូរមនុស្ស បង្ខំឱ្យធ្វើការ និងធ្វើទារុណកម្មធ្ងន់ធ្ងរ។ នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ Amnesty International ក៏បានលើកឡើងពីភស្តុតាងដែលភ្ជាប់មន្ត្រីយោធា និងនគរបាលជាង ២០នាក់ទៅនឹងក្រុមហ៊ុនសន្តិសុខ និងទីតាំងឆបោកយ៉ាងតិច ២២កន្លែង។
