កម្ពុជា-អាមេរិក រឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ១តោន និងឃាត់ខ្លួនមនុស្ស ៨នាក់នៅខេត្តកោះកុង
អាជ្ញាធរអាមេរិក និងកម្ពុជា បានសហការគ្នាបង្ក្រាបការជួញដូរគ្រឿងញៀនតាមផ្លូវសមុទ្រនៅក្នុងខេត្តកោះកុង ដោយរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ១តោន និងឃាត់ខ្លួនមនុស្ស ៨នាក់។ នេះបើតាមការចុះផ្សាយលើបណ្តាញសង្គមរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ ស្ថានទូតអាមេរិកបញ្ជាក់ថា បណ្តាញឧក្រិដ្ឋជនអន្តរជាតិបានប្រើប្រាស់កម្ពុជាជាច្រកឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន និងថាអាជ្ញាធរអាមេរិកនឹងបន្តគាំទ្រអាជ្ញាធរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ ស៊ឹម ចាន់សំណាង ជូនសេចក្តីរាយការណ៍៖
