អ៊ីស្រាអែល៖ គ្មានបក្សណាឈ្នះសំឡេងដាច់ ប្រមុខរដ្ឋជំរុញឲ្យបង្កើតរដ្ឋាភិបាលចម្រុះ
លទ្ធផលបានមកពីការរាប់សន្លឹកឆ្នោតចំនួន ៨៥%បង្ហាញថា គណបក្សលីគូដរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលផុតអាណត្តិ កំពុងនាំមុខ ដោយប្រមូលអាសនៈបានប្រមាណ ៥៤ ទល់នឹងបក្សប្រឆាំងដែលទទួលបាន ៤៩ អាសនៈ។ ជាមួយនឹងចំនួនអាសនៈដែលទទួលបាននេះ គ្មានគណបក្សណាមួយអាចបង្កើតរដ្ឋាភិបាលតែម្នាក់បានទេ ព្រោះគេត្រូវយ៉ាងតិច ៦១អាសនៈ។ ម្ល៉ោះហើយទើបប្រធានាធិបតីអ៊ីស្រាអែលអំពាវនាវឲ្យគណបក្សផ្សេងរួមរួបជាមួយគណបក្សលីគូដដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ និងចៀសវាងការរៀបចំបោះឆ្នោតឡើងវិញ។
