រុស្ស៊ីរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាហ្រ្វិកនៅទីក្រុងម៉ូស្គូ
រុស្ស៊ីទទួលស្វាគមន៍មេដឹកនាំប្រទេសអាហ្វ្រិកជាច្រើននាក់នៅទីក្រុងម៉ូស្គូរយៈពេល ២ថ្ងៃពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលាសម្រាប់កិច្ចប្រជុំកំពូលអាហ្រិ្វក-រុស្ស៊ីលើកទី ៣។ កម្មវត្ថុនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាមួយទ្វីបអាហ្វ្រិក។ មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីននឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាហ្វ្រិក-រុស្ស៊ីដោយផ្ទាល់។
