ចិនថានឹងពិចារណា ក្រោយកីឡាករបាល់ទាត់ជម្រើសជាតិបារាំង អិមបាប៉េ សុំអភ័យទោស
នៅក្នុងប្រទេសចិន និងនៅលើបណ្តាញសង្គមចិន ការរិះគន់ដោយប្រើពាក្យសម្តីស្អប់ខ្ពើមបានផុសឡើងព្រោងព្រាតលើកីឡាករបាល់ទាត់ឆ្នើម ជម្រើសជាតិបារាំង លោក គីលីយ៉ាន អិមបាប៉េ (Kylian Mbappé)។ ក្រុមហ៊ុនចិនធំៗបានផ្តាច់កុងត្រាពាណិជ្ជកម្ម និងកិច្ចសហការនានាជាមួយលោក អិមបាប៉េ និងក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid ដែលធ្វើឲ្យលោកអិមបាប៉េ និង Real Madrid ខាតបង់ប្រាក់ច្រើនរយលានអឺរ៉ូ។
