Depository of News

ការសិក្សា៖ កុមារ និងយុវជននៅកម្ពុជាប្រឈមហានិភ័យពីការកេងប្រវ័ញ្ចផ្លូវភេទ និងការឆបោកតាមអនឡាញ

newsdepo.com · world

ការសិក្សាថ្មីមួយរបស់អង្គការក្តីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំកម្ពុជា(World Hope International) រកឃើញថា ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមអនឡាញ ព្រមទាំងការឆបោកតាមប្រព័ន្ធឌីជីថល កំពុងបង្កជាក្តីបារម្ភចំពោះសុវត្ថិភាពកុមារ និងយុវជននៅកម្ពុជា។ ការសិក្សាបង្ហាញថា ក្នុងចំណោមអ្នកចូលរួម ៥៣២នាក់ មាន ៤១,២% ធ្លាប់ជួបប្រទះការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមអនឡាញ ខណៈ ៥៦,៤% ធ្លាប់ជួបប្រទះការឆបោកតាមអនឡាញ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺអ្នកចូលរួមជាង ២ ភាគ ៣ មិនស្គាល់សេវាជំនួយ ដែលអាចទាក់ទងបាននៅពេលជួបប្រទះបញ្ហាទាំងនេះ។

Read full article →