អ.ស.ប.ចោទអ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅតំបន់ស៊ីហ្សកដានី
នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២៦តុលា ក្រុមស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិយល់ថា អ៊ីស្រាអែលបានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិធ្ងន់ធ្ងរក្នុងតំបន់ស៊ីហ្សកដានី។ បើតាមរបាយការណ៍ថ្មីនេះ អ៊ីស្រាអែលនៅតែបន្តប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ តែតំណាងបេសកកម្មរបស់អ៊ីស្រាអែលនៅទីក្រុងហ្សឺណែវបានបដិសេធ ដោយចាត់ទុករបាយការណ៍នេះថាជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋអំណាចអ៊ីស្រាអែល។
