អ្នកជំនាញព្រមានពីគ្រោះបង់ក្លាដែសជួបជំងឺឆ្លងរាតត្បាតផ្សេងទៀត បន្ថែមពីលើជំងឺកញ្ជ្រិល
ជំងឺកញ្ជ្រិលបានផ្តាច់ជីវិតមនុស្សអស់ជាង១២០០នាក់ហើយ នៅបង់ក្លាដែស។ ប៉ុន្តែបើតាមរបាយការណ៍ ដែលទីភ្នាក់ងារសារព័ត៌មានបារាំងទទួលបាននៅថ្ងៃចន្ទទី២៦ តុលានេះ បង់ក្លាដែសកំពុងប្រឈមនឹងគ្រោះរាតត្បាត នៃជំងឺឆ្លងមរណៈផ្សេងទៀត ដូចជាជំងឺខាន់ស្លាក់ ក្អកមាន់ និងគ្រុនស្វិតដៃជើងទៀត។
