ចិនបើកសមាជបក្សដោយផ្តោតទៅលើផ្នែកអភិបាលកិច្ច
លោកប្រធានាធិបតី ស៊ីជីនពីង និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ក្នុងជួរបក្សកុម្មុយនិស្តចិនកំពុងជួបជុំគ្នាក្នុងសមាជពេញអង្គដែលចាប់បើកនៅថ្ងៃចន្ទទី២៦ តុលានេះ។ ដូចជារៀងរាល់ឆ្នាំ ជំនួបប្រជុំដ៏សំខាន់ដែលជាឱកាសពង្រឹងអភិបាលកិច្ចបក្សប្រព្រឹត្តទៅដោយបិទទ្វារ និងមានអ្នកចូលរួមតិចជាងលើកមុនៗ។
