Depository of News

សភាពលរដ្ឋខ្មែរក្រៅប្រទេស​ ជ្រើសរើសប្រធានលើកដំបូង និងផ្តល់ទំនុកចិត្តចំពោះរដ្ឋាភិបាល២៣តុលា

newsdepo.com · world

ថ្ងៃ​អាទិត្យ ទី​២៤តុលា​ សហគមន៍​ខ្មែរ​នៅ​បារាំង និង ក្រុម​អ្នកនយោបាយ​ខ្មែរនៅ​​បរទេស​ បានជួប​ជុំគ្នា​ នៅ​ភោជនីយដ្ឋាន​ Poly d’Or ខាងកើត ជាយក្រុង​ប៉ារីស។ ជំនួប​នេះ ត្រូវគេ​ចាត់ទុកថា ជា​ការ​បើកសម្ពោធស្ថាប័ន​​សភាពលរដ្ឋខ្មែរក្រៅប្រទេស ។ ការបើកសម័យ​ប្រជុំ​សភា​នេះ ធ្វើឡើង​ ក្រោយ​ពីការ​បោះឆ្នោត​តាម​អនឡាញ ចន្លោះពីថ្ងៃទី​១ ដល់ទី​១៤តុលា​កន្លងទៅ និងដែល​មាន​អ្នកបោះឆ្នោត​ ​ចំនួន​ជាង ៣ ៣០០ នាក់។ ​សមាជិក​សភាជាប់ឆ្នោត​ថ្មី ចំនួន​ ៤៧ ​អាសនៈ សុទ្ធតែជា ​អ្នក​នយោបាយ​ខ្មែរដែលរស់​នៅ​បរទេស ដូចជាសហរដ្ឋអាមេរិក បារាំង​ កាណាដា អូស្ត្រាលី នូវែលសេឡង់ ជប៉ុន កូរ៉េខាងត្បូង​ និងប្រទេស​ផ្សេងទៀត​ក្នុង​សហគមអឺរ៉ុប។ ក្នុង​ឱកាសនេះ ក្រុម​​តំណាង​រាស្ត្រ​ថ្មី​ ​បាន​សម្រេច​បោះឆ្នោតជ្រើសរើស​ ប្រធាន អនុប្រធាន និង​សមាជិក​គណៈ​កម្មាធិការជំនាញ​។​ លោក ទេព មនោរម្យ ជាតំណាងអ្នកប្រជាធិបតេយ្យខ្មែរនៅទ្វីបអឺរ៉ុប បានជាប់ឆ្នោតក្លាយជា ប្រធានសភាពលរដ្ឋខ្មែរក្រៅប្រទេស សម្រាប់អាណត្តិ​ទី១​។ សភាថ្មីនេះ ក៏​បាន​បោះឆ្នោត​ផ្តល់ទំនុកចិត្តចំពោះរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលមាន លោក សម រង្ស៊ី ជាប្រមុខដឹកនាំ។

Read full article →