ពួកហ៊ូទីយេម៉ែន វាយប្រហារជាថ្មីលើអារ៉ាប៊ីសាអូឌីត ចំថ្ងៃបើកអាកាសយានដ្ឋានអន្តរជាតិឡើងវិញ
ស្នូរផ្ទុះជាច្រើនបានលាន់ឮឡើងរញ្ជួយក្រុងរីយ៉ាដ តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យទី២៥ តុលា ថ្ងៃដែលអារ៉ាប៊ីសាអូឌីត ត្រូវបើកអាកាសយានដ្ឋានអន្តរជាតិឡើងវិញ បន្ទាប់ពីបិទអស់រយៈពេល១៥ថ្ងៃ។ ក្រៅពីស្នូរផ្ទុះ កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រកាសស្ទាក់កម្ទេចមីស៊ីលបាលីស្ទិកបានមកពីយេម៉ែន បាន១០គ្រាប់ទៀត។
