អង្គការសង្គមស៊ីវិលខកចិត្តនឹងអាជ្ញាធរចំពោះការហាមមិនឱ្យរំឭកខួប២៣តុលានៅទីសាធារណៈ
អង្គការសង្គមស៊ីវិលចំនួន ៣០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៣ តុលា ដោយចោទ សាលារាជធានីភ្នំពេញថាបានបិទសិទ្ធមិនឱ្យមានការជួបជុំនៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីរំឭកខួប៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ តែអាជ្ញាធររាជធានីភ្នំពេញ អះអាងថា រដ្ឋបាលក្រុងមិនបានបិទសិទ្ធិ ក្នុងការប្រារព្ធកម្មវិធីជួបជុំរបស់អង្គការសង្គមស៊ីវិលទេ ដោយគ្រាន់តែមិនឲ្យធ្វើនៅទីសាធារណៈ។
