OCCRP៖ វិនិយោគិនដែលជាប់ទណ្ឌកម្មពាក់ព័ន្ធការឆបោកនៅកម្ពុជា នៅតែកាន់កាប់វីឡាតម្លៃ ៥លានដុល្លារនៅអាមេរិក
ទោះបីជាត្រូវបានក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ជាអ្នកវិនិយោគក្នុងទីតាំងឆបោកតាមអនឡាញនៅកម្ពុជា ក៏លោក ប្រេនដុន លូ នៅតែមានទ្រព្យសម្បត្តិជាអចលនទ្រព្យប្រណីតនៅសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។ ក្នុងនោះ លោកនៅតែជាម្ចាស់វីឡាមួយនៅរដ្ឋកាលីហ្វ័រញ៉ា ដែលគេប៉ាន់ប្រមាណថា មានតម្លៃប្រមាណ ៥លានដុល្លារ។ នេះបើយោងតាមការស៊ើបអង្កេតរបស់សារព័ត៌មាន OCCRP ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
