បារាំង៖ បាញ់រះ “បែបភេរវកម្មរើសអើងពូជសាសន៍” នៅក្បែរក្រុងប៉ារីស ស្លាប់ម្នាក់របួសធ្ងន់៥នាក់
ព្រឹកថ្ងៃសុក្រទី ២៣តុលា មានករណីបាញ់រះមួយបានកើតឡើងនៅតំបន់ខាងលិច ក្បែរទីក្រុងប៉ារីស។ ខ្មាន់កាំភ្លើងបានជិះរថយន្តបាញ់រះ ផ្តាច់ជីវិតមនុស្សចំនួន១នាក់ និងរបួសធ្ងន់៥នាក់។ ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន។ ផ្អែកតាមសមត្ថកិច្ចបារាំង ករណីបាញ់រះនេះ មានចរិកលក្ខណៈជា “អំពើភេរវកម្មបែបរើសអើងពូជសាសន៍” ដែលខ្មាន់កាំភ្លើងទំនងជាបានដាក់គោលដៅ បាញ់សម្លាប់ជនស្បែកខ្មៅនិងអ្នកកាន់សាសនាអ៊ីស្លាម។
