រុស្ស៊ីនិងអ៊ុយក្រែនវាយប្រហារគ្នា សម្លាប់មនុស្សទៀត បើទោះលោកត្រាំអះអាងពីពន្លឺសន្តិភាព
យ៉ាងហោច ពលរដ្ឋអ៊ុយក្រែន ចំនួន ៧ នាក់បន្ថែមទៀត ស្លាប់ និងរបួសប្រមាណ ១៥នាក់ នៅក្រោមការវាយប្រហាររបស់កងទ័ពរុស្ស៊ី។ នេះបើតាមអាជ្ញាធរអ៊ុយក្រែន ដោយបញ្ជាក់អំពីការបាញ់កម្ទេចយានដ្រូនរុស្ស៊ី ជាង៨០០គ្រឿង។ ខាងរុស្ស៊ីវិញ ពលរដ្ឋរងរបួស២នាក់។ ចៅហ្វាយក្រុងម៉ូស្គូ អះអាងទៀតថា បានបាញ់កម្ទេចដ្រូនអ៊ុយក្រែន ជាង៦០០គ្រឿង។ ការវាយប្រហារគ្នាទៅវិញទៅមកនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចសម្របសម្រួលរបស់ប្រេសិតពិសេសអាមេរិកនៅអ៊ុយក្រែន និងរុស្ស៊ី។
