សមត្ថកិច្ចបញ្ជូនមេខ្លោងឆបោកអនឡាញជនជាតិខ្មែរ ២រូប ទៅកាន់តុលាការ
មេខ្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ ជនជាតិខ្មែរ ២រូប ក្នុងចំណោម៦រូប ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន និងចាប់បញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់របស់លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃពុធទី២១តុលា។ មេខ្លោងឆបោកអនឡាញជាជនជាតិខ្មែរទាំង ២រូប មានឈ្មោះ អ៊ឹង ដារ៉ា និងឈ្មោះ អៀង សុខលីម ត្រូវបានរដ្ឋាភិបាលអាមេរិក និងអង់គ្លេសដាក់ទណ្ឌកម្មជាមួយគ្នានឹងអតីតអ្នកឧកញ៉ា ចេន ហ្ស៊ី។
