ថៃបន្តច្រានចោល ក្រោយកម្ពុជាបន្តចោទថៃពីការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ
កងទ័ពភូមិន្ទថៃនៅព្រឹកថ្ងៃទី២២ ខែតុលានេះ បានចេញសេចក្តីថ្លែងការណ៍ តបតភ្លាមៗមកកាន់ភាគីកម្ពុជា ក្រោយកម្ពុជាបន្តចោទប្រកាន់យោធាថៃថា បានបាញ់បំផ្លាញប្រាសាទព្រះវិហារឱ្យរងការខូចខាតធ្ងន់ធ្ងរ។ ក្នុងសេចក្តីថ្លែងការណ៍នោះ យោធាថៃតវ៉ាថា ការវាយប្រហាររបស់ថៃ ធ្វើឡើងដោយសារកម្ពុជាបានយកទីតាំងប្រាសាទព្រះវិហារ ធ្វើជាមូលដ្ឋានយោធា ដើម្បីវាយប្រហារកងទ័ព និងពលរដ្ឋថៃ។
