អ.ស.ប.៖ ពលរដ្ឋអាហ្វហ្កានីស្ថាន ១៩,២លាននាក់ប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ក្នុងរដូវរងាឆ្នាំ២០២៦
ចំនួនប្រជាជនអាហ្វហ្កានីស្ថានដែលប្រឈមនឹងវិបត្តិអសន្តិសុខស្បៀងដ៏ធ្ងន់ធ្ងរនឹងកើនឡើងដល់ចំនួន ១៩,២លាននាក់ នៅរដូវរងា ចាប់ពីពេលនេះរហូតដល់ខែមេសាខាងមុខ។ នេះបើតាមការព្យាកររបស់អង្គការសហប្រជាជាតិ មុននឹងវាយតម្លៃថា ក្នុងរយៈពេល២ខែចុងក្រោយនេះ ពលរដ្ឋអាហ្វហ្កានីស្ថានចំនួន ១៥,៩លាននាក់ ឬ ១ភាគ៣នៃប្រជាជនអាហ្វហ្កានីស្ថានសរុបត្រូវជួបវិបត្តិអត់ឃ្លាន ក្នុងនោះ ៣,៤លាននាក់ ស្ថិតក្នុងស្ថានភាពអាសន្ន។
