តុលាការមជ្ឈត្តកម្មស្នើឲ្យកម្ពុជា-ថៃ ចាត់មន្ត្រីការទូតជាន់ខ្ពស់ទៅតំណាងប្រទេសរៀងខ្លួនឡើងវិញ
កម្ពុជា និងថៃ គួរតែចាត់តាំងមន្ត្រីការទូតជាន់ខ្ពស់របស់ខ្លួនទៅតំណាងប្រទេសនីមួយៗឡើងវិញ ដើម្បីកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។ នេះគឺជាសេចក្តីស្នើរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ តាមរយៈកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាស្តីពីជម្លោះដែនសមុទ្រកម្ពុជា និងថៃ។ តាមសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៧តុលា តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ក៏បានស្នើឲ្យភាគីជម្លោះ គឺកម្ពុជា និងថៃ រក្សាបាននូវស្ថានភាពនឹងនរជុំវិញដែនសមុទ្រប្រទេសទាំងពីរ។
