នាយករដ្ឋមន្ត្រីប៉ូឡូញ ប្រឈមនឹងការប៉ុនប៉ងធ្វើឃាត
នៅប៉ូឡូញ បណ្តាមេដឹកនាំកំពូលៗខាងសន្តិសុខនិងការពារជាតិ បានបើកកិច្ចប្រជុំពិសេសជាបន្ទាន់ នៅថ្ងៃអាទិត្យ ទី១១តុលា ក្រោយពី ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងមហាផ្ទៃ បានជូនដំណឹងថា មានគម្រោងប៉ុនប៉នលួចធ្វើឃាតនាយករដ្ឋមន្ត្រីប៉ូឡូញ និងរដ្ឋមន្ត្រីការពារជាតិ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃប៉ូឡូញ ពុំបានលម្អិតពីផែនការណ៍សម្ងាត់ចង់សម្លាប់ថ្នាក់ដឹកនាំទេ តែបញ្ជាក់ថា ព័ត៌មាននេះ គួរឲ្យជឿទុកចិត្តបាន។
