ពិធីប្រណាំងក្របីជាប្រពៃណីដែលមិនអាចអាក់ខានបាន
ជារឿយៗនៅថ្ងៃបិទបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ វត្តព្រះវិហារសួគ៌ ដែលស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តែងប្រារព្ធពិធីបំបោលក្របី និងសេះដើម្បីសុំសេចក្តីសុខពីលោកតាម្ចាស់ស្រុក និងសុំកុំឱ្យសត្វពាហនៈឈឺថ្កាត់។ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ ក្របី២៦ក្បាល និងសេះ២៨ក្បាលត្រូវបានយកមកបំបោល និងប្រណាំងគ្នា ខណៈពលរដ្ឋក្មេងចាស់ប្រុសស្រីបានចូលរួមទស្សនាយ៉ាងច្រើនកុះករ។ សូមជម្រាបថា ការបំបោលក្របី និងប្រណាំងសេះរបស់អ្នកស្រុកខេត្តកណ្តាលជាទំនៀមមួយដែលមិនអាចអាក់ខានបាន និងថា វាជាប្រពៃណីដែលបុព្វបុរសបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្ន៕
