ក្រុមហ៊ូទីវាយប្រហារជាលើកទី៣ លើអាកាសយានដ្ឋានអន្តរជាតិក្រុងរីយ៉ាដ ស្លាប់១២នាក់របួសជាង៣០០នាក់
ក្រុមហ៊ូទីយេម៉ែនកូនចៅរបស់អ៊ីរ៉ង់ បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយទៀត កាលពីថ្ងៃសៅរ៍ម្សិលមិញ ទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ របស់អារ៉ាប៊ីសាអូឌីត។ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ការវាយប្រហារនេះបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១២នាក់ និងរបួសជាង៣០០នាក់។ ក្នុងចំណោមអ្នកស្លាប់ ក៏មានជនជាតិអាមេរិកម្នាក់ផងដែរ។ លោកដូណាល់ ត្រាំបានបញ្ជាក់ថាលោកនឹងទូរស័ព្ទនិយាយជាមួយព្រះអង្គម្ចាស់បិនសាល់ម៉ាន់ ដើម្បីនិយាយពីលទ្ធភាពអាចអន្តរាគមនៅក្នុងសង្គ្រាមកម្ទេចក្រុមហ៊ូទី។
