លោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសចំនួន ៣ក្នុងទ្វីបអឺរ៉ុប និងអាស៊ី
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានដឹកនាំគណប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣ ក្នុងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី រួមមានប្រទេសអាស៊ែបៃហ្សង់ ប្រទេសតួកគី និងប្រទេសកាហ្សាក់ស្ថានចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា។ អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិចាត់ទុកទស្សនកិច្ចនេះជាឱកាសស្វែងរកទីផ្សារសម្រាប់នាំចេញផលិតផលកម្ពុជា។
