លោកត្រាំចុះកិច្ចសន្យាទិញប្រេងម៉ាស៊ូតពីលោកពូទីន ដើម្បីទាញតម្លៃប្រេងឲ្យធ្លាក់ចុះព្រោះជិតបោះឆ្នោត
រដ្ឋបាលលោកដូណាល់ ត្រាំ បានចុះកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីរុស្ស៊ី ក្នុងទំហំច្រើនលានតោន ដើម្បីទាញតម្លៃប្រេងឥទ្ធនៈឲ្យចុះថោក។ យ៉ាងណាក៏ដោយ សម្រាប់អ្នករិះគន់ កិច្ចព្រមព្រៀងរបស់លោកត្រាំនេះ គឺធ្វើឡើងក្នុងកម្មវត្ថុទិញទឹកចិត្តប្រជាជនអាមេរិក ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិខិតជិតមកដល់។ លោកហ្សេឡេនស្គីវិញ បានបង្ហាញខកចិត្តខ្លាំងណាស់ ចំពោះដំណឹងនេះដែលលោកចាត់ទុកថា ជាទង្វើឱនក្បាលដ៏កំសាករបស់រដ្ឋបាលលោកត្រាំ។
