អង្គការ PETA ស្នើឱ្យក្រសួងសុខាភិបាលអាមេរិកផ្អាកជាបន្ទាន់ការនាំចូលសត្វស្វាពីកម្ពុជា
អង្គការការពារសត្វព្រៃអាមេរិក PETA នៅថ្ងៃទី៩ ខែតុលា បានផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក ដោយអំពាវនាវឱ្យផ្អាកជាបន្ទាន់នូវការនាំចូលសត្វស្វាពីប្រទេសកម្ពុជា ដើម្បីទៅផ្គត់ផ្គង់មន្ទីរពិសោធន៍នៅសហរដ្ឋអាមេរិក។ ក្នុងលិខិតផ្ញើទៅលោក Robert F. Kennedy Jr. រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក អង្គការការពារសត្វព្រៃអាមេរិកព្រមានថា មានសត្វស្វារាប់ពាន់ក្បាលនៅតែបន្តនាំចេញពីប្រទេសកម្ពុជា ចូលទៅទឹកដីសហរដ្ឋអាមេរិក ថ្វីបើឧស្សាហកម្មមួយនេះកំពុងរងការសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើជួញដូរសត្វព្រៃខុសច្បាប់ និងក្តីបារម្ភពីហានិភ័យនៃជំងឺឆ្លងពីសត្វមកមនុស្ស។
