ការវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌបន្តជាប្រពៃណីមួយសម្រាប់ពលរដ្ឋខ្មែរភាគច្រើន
នៅរៀងរាល់រដូវភ្ជុំបុណ្យ គេសង្កេតឃើញពលរដ្ឋខ្មែរភាគច្រើនតែងវេចនំអន្សមជ្រូក អន្សមចេក នំបត់ និងនំគមដើម្បីយកទៅវត្ត។ នេះជាប្រពៃណីមួយមិនអាចខ្វះបាន ពិសេសអ្នករស់នៅទីជនបទ។ តែសម្រាប់អ្នកទីក្រុង ឬទីប្រជុំជន ប្រពៃណីវេចនំអន្សមនេះមិនសូវមាន និងត្រូវបានជំនួសដោយការទិញពីផ្សារ៕
