រុស្ស៊ីទម្លាក់គ្រាប់ទាំងថ្ងៃ លើភាគខាងកើតអ៊ុយក្រែន ស្លាប់យ៉ាងហោច៣០នាក់
ជាការវាយប្រហារដ៏ធ្ងន់ធ្ងរនិងមរណៈបំផុតមួយ ដែលរុស្ស៊ីបានដៅមកលើតំបន់ភាគខាងកើកអ៊ុយក្រែន។ បើតាមតុល្យការបណ្តោះអាសន្នផ្តល់ដោយរដ្ឋអាជ្ញាអ៊ុយក្រែន មានស្លាប់យ៉ាងហោចណាស់ ៣៣នាក់។ រូបភាពបង្ហោះផ្សាយដោយប៉ូលិសអ៊ុយក្រែន បានបង្ហាញឱ្យឃញរថយន្តក្រុងពីរគ្រឿងបានត្រូវគ្រាប់ផ្ទុះឆេះខ្លោចខ្ទេច និង សាកសពមនុស្សខ្ទាតពេញផ្លូវ។
