Depository of News

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រគល់កម្មវិធីថែទាំសត្វព្រៃដែលបានសង្គ្រោះឱ្យក្រសួងកសិកម្មទាំងស្រុង

newsdepo.com · world

កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ​​​​ត្រូវបាន​ប្រគល់ឱ្យក្រសួងកសិកម្មគ្រប់គ្រងប្រតិបត្តិការទាំងស្រុង កាល​​ពីចុងខែកញ្ញា ឆ្នាំ​២០២៦​។ សេចក្តីប្រកាសព័ត៌មានរួមរបស់​អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និង​ក្រសួងកសិកម្មចុះ​​នៅថ្ងៃ៧ ខែតុលា ឱ្យដឹងថា​​ ការប្រគល់កម្មវិធីទាំងស្រុងឱ្យក្រសួងកសិកម្មជាអ្នកគ្រប់គ្រង​វិញធ្វើឡើងដោយអង្គការសត្វព្រៃ​​អន្តរជាតិនេះ​ពិនិត្យឃើញថា ក្រសួងកសិកម្មមានសមត្ថភាពពេញលេញ​​​។ ម្យ៉ាងវិញទៀត និងបើតាម​​សេចក្តីប្រកាសព័ត៌មានរួមដដែល​ ការផ្លាស់ប្តូរនេះក៏​ជួយ​ឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃអាចពង្រីកនូវការគាំទ្រផ្នែកបច្ចេកទេសលើការការពារព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ តែសកម្មជនការពារបរិស្ថានបានបង្ហាញការ​សោកស្តាយចំពោះការសម្រេចដូច​នេះ​។

Read full article →