លោកស្រី អ៊ឹង កន្ថាផាវី៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ស្ទើរទាំងស្រុងដើម្បីរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនី
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការមួយដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងមានអនុគណៈកម្មការចំនួន ៧ ដែលមានភារកិច្ចផ្សេងៗគ្នា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការរៀបចំពិធីអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្លែងថា មកទល់ពេលនេះ និងក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបចំស្ទើររួចរាល់ទាំងស្រុង និងបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនីនឹងបើកឲ្យមហាជនចូលទស្សនាចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦៕
