ផ្ទុះរឿងអាស្រូវនៅឥណ្ឌូណេស៊ី ក្រោយអាជ្ញាធររកឃើញ “ពន្ធនាគារផ្កាយ៥” នៅក្រុងហ្សាការតា
នៅឥណ្ឌូណេស៊ី វាសនាមិនដូចគ្នាទេ រវាងទណ្ឌិតដែលមានលុយ និងទណ្ឌិតសាមញ្ញក្រីក្រ។ កាលពីសប្តាហ៍កន្លងទៅ រឿងអាស្រូវមួយបានផ្ទុះឡើង បន្ទាប់ពីអាជ្ញាធរបានចុះឆ្មក់ត្រួតពិនិត្យ នៅក្នុងពន្ធនាគារមួយខាងត្បូងទីក្រុងហ្សាការតា។ នៅទីនោះ គេបានប្រទះឃើញបន្ទប់ឃុំឃាំង ជាកូនផ្ទះវីឡាប្រណិត បំពាក់ដោយសម្ភារៈសំបូរបែប ម៉ាស៊ីនត្រជាក់ ទូទឹកកក អាងហែលទឹកនិងកន្លែងហាត់ប្រាណផង ទុកសម្រាប់ទណ្ឌិតដែលមានលុយបង់។
