ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ដុល្លារ
ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរបានឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែ។ តាមពិតនៅថ្ងៃទី៣០ កញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានសម្រេចកំណត់យកតួលេខត្រឹមតែ ២១០ដុល្លារប៉ុណ្ណោះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានសម្រេចឱ្យបន្ថែមចំនួន ២ដុល្លារទៀត។ ទោះជាយ៉ាងនេះក្តី តំណាងសហជីពបន្តបង្ហាញការខកចិត្តដោយចាត់ទុកការតំឡើងប្រាក់ឈ្នួលត្រឹម ២១២ដុលារនេះថា មិនអាចផ្គត់ផ្គង់ការរស់នៅរបស់កម្មករនិយោជិត និងមិនអាចឆ្លើយតបនឹងបញ្ហាអតិផរណានៅកម្ពុជាបានទេ។
