សេអ៊ូលបង្ខំឱ្យព្យុងយ៉ាង សុំទោស ក្រោយផ្ទុះមីនរបួសទាហានពីរនាក់ក្នុងតំបន់គ្មានកងទ័ព
នៅថ្ងៃពុធទី ៣០កញ្ញានេះ កូរ៉េខាងត្បូងបានទាមទារឱ្យកូរ៉េខាងជើងបញ្ឈប់ទង្វើ ដែលបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ និងបានបង្ខំឱ្យព្យុងយ៉ាង “សុំទោស” ចំពោះហេតុការណ៍ផ្ទុះមីន នៅក្នុងតំបន់គ្មានកងទ័ព កាលពីសប្តាហ៍មុន។ ប៉ុន្តែកូរ៉េខាងជើងបានច្រានចោលរាល់គ្រប់ពាក្យចោទប្រកាន់របស់ខាងត្បូង។
