សមាគមមនុស្សចាស់ស្នើឱ្យរដ្ឋាភិបាលពង្រឹងសេវាថែទាំសុខភាព និងគាំទ្រផ្នែកហិរញ្ញវត្ថុដល់មនុស្សចាស់
សមាគមមនុស្សចាស់ដែលតំណាងឱ្យមនុស្សចាស់ជាង ៣ម៉ឺននាក់បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងសេវាថែទាំសុខភាព និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សចាស់ ពិសេសអ្នកដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសទិវាមនុស្សចាស់អន្តរជាតិ និងកម្ពុជាលើកទី២៨ ថ្ងៃទី១ ខែតុលា។
