មេសិទ្ធិមនុស្សកម្ពុជា៖ ថៃមុខក្រាស់មួលបង្កាច់ «ចោរក្លាយជាម្ចាស់ ម្ចាស់ក្លាយជាចោរ»
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ និងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាបានចេញមកច្រានចោល ចំពោះការលើកឡើងរបស់តំណាងថៃនៅអង្គការសហប្រជាជាតិ (អ.ស.ប.) ដែលថា ពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់បានរស់នៅលើទឹកដីថៃ។ ប្រតិកម្មរបស់ស្ថាប័ននានារបស់កម្ពុជាពេលនេះ ធ្វើឡើងក្រោយឯកអគ្គរដ្ឋទូតថៃថ្លែងប្រាប់អង្គប្រជុំ អ.ស.ប. កាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ ដោយមួលបង្កាច់ការពិតទាំងស្រុង។
