Depository of News

ទឹកជំនន់ ផ្តាច់ជីវិតមនុស្សសរុប​២៣នាក់នៅថៃ និង​​យ៉ាងតិច​៨នាក់នៅភូមា

newsdepo.com · world

ស្ថានភាពទឹកជំនន់នៅតែបន្តធ្ងន់ធ្ងរនៅទីក្រុងបាងកក និងខេត្ត​ប្រមាណ​២៩របស់ថៃ។ គិតត្រឹមថ្ងៃអង្គារទី​២៩​កញ្ញា​ មានមនុស្សស្លាប់​សរុប​​២៣នាក់ ក្នុងនោះ៤នាក់នៅទីក្រុងបាងកក​។ នៅភាគខាងត្បូងភូមាវិញ ទឹកភ្លៀង​ធ្លាក់ជោគជាំ​ប្រមាណ​១សប្តាហ៍មកនេះ បានបង្កជាទឹកជំនន់និងគ្រោះថ្នាក់បាក់ដី ផ្តាច់ជីវិតមនុស្ស​យ៉ាងតិច​៨នាក់ និង​ប្រមាណ​៣០នាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ។

Read full article →