វៀតណាមបញ្ជាក់ពីការចាប់ខ្លួនសកម្មជន ជនជាតិអូស្ត្រាលី និងន័រវែស ដើមកំណើតវៀតណាម
អាជ្ញាធរវៀតណាមបានបញ្ជាក់ថា សកម្មជនប្រជាធិបតេយ្យ ២នាក់ គឺលោក Tran Hiep ជនជាតិអូស្ត្រាលី ដើមកំណើតវៀតណាម និងលោក Nguyen Duc Thuan ជនជាតិន័រវែស ដើមកំណើតវៀតណាម រួមទាំងបុគ្គលម្នាក់ទៀតត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែកញ្ញាពីបទប៉ុនប៉ងឆ្លងដែនដោយខុសច្បាប់ពីប្រទេសកម្ពុជាចូលប្រទេសវៀតណាម។ ក្រុមអ្នកការពារសិទ្ធិមនុស្សបានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី និងន័រវេសមានចំណាត់ការជាបន្ទាន់លើរដ្ឋាភិបាលទីក្រុងហាណូយចំពោះទង្វើបង្ក្រាបសកម្មជនប្រជាធិបតេយ្យ។
