Depository of News

សង្គមស៊ីវិលបន្តបង្ហាញក្តីបារម្ភពីការរឹតត្បិតលំហសេរីភាព ខណៈការបោះឆ្នោតខិតជិតមកដល់

newsdepo.com · world

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានលើកឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ នេះថា លំហសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅតែជាក្តីបារម្ភមួយ ខណៈការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២៧ ខិតជិតមកដល់។ ការលើកឡើងរបស់លោក នី សុខា ដូចនេះធ្វើឡើងអំឡុងពេលដែលសមាគមអាដហុកកំពុងអនុវត្តនូវគម្រោងមួយស្តីពី «ការ ការពារលំហស៊ីវិល និងការពង្រឹងភាពធន់សិទ្ធិមនុស្សនៅកម្ពុជា» ដែលគាំទ្រដោយរដ្ឋាភិបាលព្រីតថេន និងអៀរឡង់ខាងជើង។

Read full article →