IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៣% សម្រាប់ឆ្នាំ ២០២៦
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៦ នឹងថយចុះមកនៅត្រឹម ៣% ខណៈអតិផរណានឹងកើនឡើង ៥,៦%។ កាលពីខែមេសា IMF បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ មាន ៤%។ ក្រសួងសេដ្ឋកិច្ចកម្ពុជា តាមរយៈអ្នកនាំពាក្យយល់ថា ការវាយតម្លៃថ្មីរបស់ IMF នេះជាការវាយតម្លៃមួយដែលឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជាខ្ពស់នៃបរិយាកាសសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលលោកបច្ចុប្បន្ន។
